នៅព្រឹកថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅបន្ទប់១៣២ នៃអគារទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឆយ អូន ប្រធានក្រុម៣ ទទួលបន្ទុកវិស័យសង្គមកិច្ច និងវប្បធម៌ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំការប្រជុំផ្ទៃក្នុង ក្រុម៣ជាលើកដំបូងសម្រាប់ដើមឆ្នាំ២០១៩ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុម៣ ឯកឧត្ដមអគ្គលេខាធិការរង និងមន្ត្រីដែលជាជំនួយការក្រុម៣ ដើម្បីបង្កើតគោលការណ៍រួមផ្ទៃក្នុងក្រុមថ្មី និងពិនិត្យពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា។
ECOSOCC