ព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅបន្ទប់១៣២ អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម យឹម ណុលសន អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំប្រជុំក្រុមការងារដើម្បីធ្វើការបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងដាក់ចេញនូវផែនការសកម្មភាពការងារឆ្នាំ២០១៩ នឹងត្រៀមរៀបចំសិក្ខាសាលា បានពិនិត្យលើសេចក្តីព្រាងរបៀបវារៈសម្រាប់សិក្ខាសាលា និងបានបង្កើតអនុក្រុមចំនួន២ដើម្បីបែងចែកការងារទទួលខុសត្រូវ៖ (១)អនុក្រុមទទួលបន្ទុករៀបចំរបាយការណ៍បូកសរុបសមិទ្ធផលការងាររយៈពេល១០ឆ្នាំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និង(២)អនុក្រុមទទួលបន្ទុកការងាររដ្ឋបាលនិងផ្គត់ផ្គង់សម្រាប់រៀបចំសិក្ខាសាលារបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
ECOSOCC