រសៀលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅបន្ទប់២០៤ អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម យឹម ណុលសន អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត បានដឹកនាំប្រជុំជាមួយក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលទើបនឹងកែសម្រួលថ្មី ដើម្បីស្វាគមន៍ក្រុមថ្មី និងពិភាក្សាអំពីកិច្ចការដែលនឹងត្រូវអនុវត្តបន្តក្នុងឆ្នាំ២០១៩នេះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចូលរួមអនុវត្តកម្មវិធីវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessment -RIA) នៅដំណាក់កាលទី២ក្នុងឆ្នាំ២០១៤ បន្ទាប់ពីក្រសួងចំនួន៤ដំបូងដែលចូលរួមអនុវត្តគម្រោសាកល្បងតាំងពីឆ្នាំ២០១១ មានក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍និងអតីតក្រសួងឧស្សាហកម្មរ៉ែនិងថាមពល។ លទ្ធផលនៃការអនុវត្តកម្មវិធីRIA របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានដូចខាងក្រោម៖
១.បានបណ្តុះបណ្តាលធនមនុស្សសរុប១៦លើក មានអ្នកចូលរួមសរុប ១០២រូប។
២.ការរៀបចំរបាយការវាយតម្លៃបឋមលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តចំនួន២ ហើយរបាយការណ៍វាយតម្លៃពេញលេញចំនួន១ និងរបាយការណ៍វាយតម្លៃបឋម១ទៀត កំពុងបន្ត។
៣. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាចំនួន២លើក មានអ្នកចូលរួមសរុប២៩០រូប។
ECOSOCC