នៅរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ិច សុខា សមាជិកនិងជាអគ្គលេខាធិការរងក.ស.វ. និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត បានដឹកនាំក្រុមRIAក.ស.វ. ប្រជុំជាមួយក្រុមRIAក្រសួអប់រំ យុវជន និងកីឡា(MoEYS) ដើម្បីពិនិត្យរៀបចំផែនការសកម្មភាពជាក់ស្តែងការងារRIAរបស់MoEYS សម្រាប់អនុវត្តក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ។
ជាលទ្ធផលក្រុមការងារRIAរបស់MoEYS មានផែនការធំៗនឹងធ្វើការផ្សព្វផ្សាយអំពីទ្រឹស្តីនិងវិធីសាស្រ្តRIAដល់សាកលវិទ្យាល័យឯកជនមួយចំនួននៅខេត្តបាត់ដំបង សៀមរាប និងកំពង់ចាម ហើយនឹងចុះសិក្សាពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធនៅតាមបណ្តាខេត្តមួយចំនួន ដើម្បីប្រមូលទិន្នន័យព័ត៌មានសម្រាប់យកមកវិភាគអំពីផលប៉ះពាល់គឺបន្ទុកចំណាយនិងផលចំណេញលើសេចក្តីព្រាងប្រកាសចំនួន២ គឺទី១សេចក្តីព្រាងប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការចុះកិច្ចសន្យាឬកិច្ចព្រមព្រៀងក្នុងវិស័យអប់រំ និងទី២សេចក្តីព្រាងប្រកាសស្តីពីការធានាតម្លាភាពនិងការទទួលខុសត្រូវចំពោះការគ្រប់គ្រងប្រភពធនធាននៃការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការអប់រំ ។
ECOSOCC