នៅព្រឹកថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបន្ទប់១៣១ នៃអគារទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឆយ អូន ប្រធានក្រុម៣ ទទួលបន្ទុកវិស័យសង្គមកិច្ច និងវប្បធម៌ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំការប្រជុំផ្ទៃក្នុង ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុម៣ និងមន្ត្រីដែលជាជំនួយការក្រុម៣ ដើម្បីពិភាក្សាលើ៖
១. ការងារក្នុងក្រុម
២. ចែកជូនឯកសារមូលដ្ឋានសម្រាប់កិច្ចប្រជុំនានា
៣.សេចក្តីព្រាងគោលនយោបាយជាតិស្តីពី ការសិក្សាពេញមួយជីវិតរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ECOSOCC