ថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំបន្ទប់ ៦-០៧B ជាន់ទី៦ (អាគារថ្មី) នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបន្តកិច្ចប្រជុំជំនាញបច្ចេកទេសពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដឹកនាំដោយសហប្រធាន ឯកឧត្តម អ៊ូច ថោងសេង សមាជិក ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានតំណាងក្រសួងសាមីឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ជាលទ្ធផលអង្គប្រជុំបានពិភាក្សាលើមាត្រា៤២នៃជំពូក៦ ដល់មាត្រា៦៨ នៃជំពូក៧។
ECOSOCC