នាព្រឹកថ្ងៃច័ន្ទ ៦រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំបន្ទប់ ៦-០៧B ជាន់ទី៦ (អាគារថ្មី) នៃទីស្តីការគណៈរដ្ឋមន្ត្រី បានកិច្ចប្រជុំជំនាញបច្ចេកទេសបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។
-សហប្រធាន៖ ឯកឧត្តម អ៊ូច ថោងសេង សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ និងឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់
-តំណាងក្រសួងសាមី៖ ឯកឧត្តម ឈន សុភាព អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ជាលទ្ធផលអង្គប្រជុំបានពិភាក្សាពីមាត្រា៦៨ដល់មាត្រា៧៨។
កិច្ចប្រជុំនឹងបន្តពិភាក្សានៅពេលរសៀលនេះម៉ោង១៥:០០ជាបន្តទៀត។
ECOSOCC