នៅព្រឹកច័ន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី មានការរៀបចំធិពីផ្សព្វផ្សាយកម្មវិធីនិងវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(Regulatory Impact Assessment -វិធីសាស្រ្តRIA) ជូនដល់សមាជិកក.ស.វ.ចំនួន១៨នាក់ ក្រោមអធិបតីភាពឯកឧត្តម យឹម ណុលសន អនុប្រធានប្រចាំការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីRIA និងពិភាក្សាអំពីការបង្កើតក្រុមRIAរបស់ក.ស.វ. ដើម្បីឲ្យមាននិរន្តរភាពក្នុងការអនុវត្ត និងពិភាក្សាផ្លាស់ប្តូរយោបល់ដើម្បីរៀបចំបញ្ជីត្រួតពិនិត្យ(Check List)សម្រាប់សមាជិកក.ស.វ. ប្រើប្រាស់ដើម្បីជាជំនួយស្មារតីក្នុងការត្រួតពិនិត្យលើរបាយការណ៍RIAនៅពេលក្រសួងភ្ជាប់មកជាមួយនូវសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។
ECOSOCC