នាព្រឹកថ្ងៃព្រហស្បតិ៍ ០២កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ នៅសាលA អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្រ្តី យឹម ណុលសន អនុប្រធានប្រចាំការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រចាំខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីឯកឧត្ដមអនុប្រធាន សមាជិក និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន ក.ស.វ. ព្រមទាំងឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ECOSOCC