នាព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅសាលA អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្រ្តី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការចូលរួមពីឯកឧត្ដមអនុប្រធាន សមាជិក និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន ក.ស.វ. ព្រមទាំងឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ECOSOCC