ដំណាំកៅស៊ូគឺជាដំណាំសេដ្ឋកិច្ចរយៈពេលវែង។ ដំណាំនេះផ្ដល់ប្រាក់ចំណូលដល់រូបវន្ដបុគ្គល ក្រុមហ៊ុនឯកជន និងរដ្ឋាភិបាល។ ដំណាំនេះបង្កើតការងារ សហគមន៍ជនបទ និងជំរុញកសិករឲ្យ ផ្លាស់ប្ដូរទីលំនៅមកនៅទីប្រជុំជន។ ការដាំដំណាំនេះជួយការពារបរិស្ថានការពារដីមិនឲ្យហូរច្រោះ និងបង្ការមិនឲ្យខូចជីវជាតិដីទៀតផង។ រហូតដល់អំឡុង ឆ្នាំ២០១០ ផលិតផលកៅស៊ូបានធ្លាក់ចុះគួរ ឲ្យកត់សំគាល់ ដោយសារដើមកៅស៊ូភាគច្រើន មានអាយុកាលជាង ៤០ឆ្នាំហើយ។ បើយោងតាមលក្ខខណ្ឌដីអំណោយផល នៅខេត្ដកំពង់ចាម ក្រចេះ កំពង់ធំ រតនៈគីរី និងខេត្ដមណ្ឌលគីរី គេអាចពង្រីកផ្ទៃដីដាំដុះរហូតដល់ជិត៣០,០០០ហិកតា រីឯទិន្នផលវិញនឹងអាចផ្ដល់ជាកៅស៊ូស្ងួត ប្រហែល ៥០០,០០០តោនក្នុងមួយឆ្នាំ។