ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការកិច្ចសហប្រតិបត្ដិការពីដៃគូអភិវឌ្ឍ និងភាពជាដៃគូពីវិស័យឯកជន ដែលរួមមាន វិនិយោគផ្ទាល់ពីបរទេស។ កម្ពុជាទទួលបានការអភិវឌ្ឍនិងរីកចម្រើនដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងកិច្ចសហប្រតិបត្ដិការរបស់ដៃគូអភិវឌ្ឍផងដែរ។
បច្ចុប្បន្នស្ថានភាពជំនួយពីដៃគូអភិវឌ្ឍមានការប្រែប្រួលដោយសារប្រទេសដៃគូអភិវឌ្ឍមួយចំនួយបានផ្លាស់ប្តូរអាទិភាពជំនួយទៅកាន់ប្រទេសដែលមានតម្រូវការនិងភាពចាំបាច់ខ្ពស់ជាង និងឥទ្ធិពលនៃវបត្ដិផ្សេងៗ